មាតិកា
ក្រមបង្ក្រាបបទល្មេីស​ជលផល​ រកឃេីញរថយន្តមានផ្ទុក ខ្ចៅ -លៀសល្អិត ខុសច្បាប់ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់
ចេញ​ផ្សាយ ១៦ តុលា ២០២៥
0

ថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយកងកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយោធភូមិភាគ៥ (កងពល ៥៣) កងរាជអាវុធហត្ថខេត្ដពោធិ៍សាត់​ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលប្រទះឃើញរថយន្ដ ០១គ្រឿងមានផ្ទុក ខ្ចៅ -លៀសល្អិត ខុសច្បាប់ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ជាលទ្ធផលបង្ក្រាបបាន ០១ករណី វត្ថុតាងរួមមាន

 -រថយន្តម៉ាក់NINSAN TRUCK​ ចង្កូតស្ដាំ ស្លាកលេខ KCHH-0369  ចំនួន១គ្រឿងផ្ទុក ខ្ចៅ-លៀស ចំនួន ២០តោន ស្មើ ៤០០កំណាត់ការ៉ុង ។​ ក្រុមការងារបានឯកភាពគ្នាធ្វើការ យកខ្ចៅ-លៀសទាំងអស់នោះចាក់លែងចូលក្នុងទន្លេវិញ។ចំពោះរថយន្ដ បានយកមករក្សាទុក​ជាបណ្ដោះអាសន្ននៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter