មាតិកា
ប្រតិបត្តិការ ត្រួតពិនិត្យ និងទប់ស្កាត់បង្រ្កាបបទល្មើសជលផល នៅក្នុងកន្លែងអភិរក្សជលផលលេខ០២
ចេញ​ផ្សាយ ២០ តុលា ២០២៥
15

ថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយរងផ្នែក បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងទប់ស្កាត់បង្រ្កាបបទល្មើសជលផល នៅក្នុងកន្លែងអភិរក្សជលផលលេខ០២ ដោយប្រើប្រាស់កម្លាំងសរុប ៣នាក់ និងមធ្យោបាយកាណូតចំនួន០១ គ្រឿង ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេតពោធិ៍សាត់ ។ ជាលទ្ឋផល: បង្រ្កាបបាន១ករណី (មងរាយ) បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់
   - មងរាយទំហំ (១៥០០ម៉ែត្រ x ក្រឡា ១តឹកកន្លះ x ១.៥០ម) 
   -ត្រីចំរុះ ទំងន់១០គីឡូក្រាម (ខូចគុណភាព)

ចំនួនអ្នកចូលទស្សនា
Flag Counter