មាតិកា
ករណីបង្រ្កាបបទល្មេីស​ សាច់អួនក្រឡាញឹក នៅចំណុចកំពង់ស្ទឹងភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ តុលា ២០២៥
0

ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួម មាន លោកនាយផ្នែកក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ កងរាជអាវុធហត្ថស្រុក-ខេត្ដពោធិ៍សាត់ ប្រើប្រាស់កម្លាំងសរុបចំនួន ១១នាក់  កាណូត ០២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពីចំនុចឃុំកំពង់លួង ស្រុកក្រគរ រហូតដល់ចំណុចក្រចាប់ព្រំប្រទល់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង។ 

   +  ចំពោះស្ថានភាពកម្ពស់ទឹក នៅស្ថានីយជលសាស្ត្រ ចាប់ផ្ដើមឡើងដោយ បឹងទន្លេសាប-កំពង់លួង មាន៨,១២ម៉ែត្រ ។ 

   + ជាលទ្ធផល បង្រ្កាបបានសាច់អួនក្រឡាញឹក ០១ករណី នៅចំណុចកំពង់ស្ទឹងភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់: វត្ថុ​តាង​ រុះរើ​ បំផ្លាញចោលរួមមាន៖

    - សាច់អួនក្រឡាញឹក ចំនួន០២ ខ្សែ ប្រវែង ៣០០ម៉ែត្រ

   - ក្បាលបរ ចំនួន ០២ គ្រឿង

    - បង្គោល ចំនួន៨០ដើម

  + ទិសដៅ ក្រុមការងារ នឹងបន្តធ្វើការបង្ក្រាបបទល្មើសនេសាទបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter