ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងជាប្រធានបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំនៅមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ តាមប្រព័ន្ធZoom ស្តីពីការសំណេះសំណាលផ្សព្វផ្សាយស្តីពីភារកិច្ចចំពោះមុខរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពសម្តេចគតិសិង្ហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
-សមាសភាពអ្នកចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធZoomរួមមាន:
លោកជំទាវ លោកស្រី ជាប្រធាន អនុប្រធាននិងសមាជិកនៃគណ:កម្មការសាខាសមាគមនារីខេត្តទំាងអស់ (សរុប១៦រូប)។
-របៀបវារ:នៃកិច្ចប្រជុំរួមមាន:
១.សេចក្តីរាយការណ៍នូវលទ្ធផលការងារសំខាន់ៗសម្រចបានក្នុងត្រីមាសទី៣ឆ្នំា២០២៥ របស់បណ្តាសាខាសមាគមនារី ថ្នាក់ជាតិ ថ្នាក់កណ្តាល និងថ្នាក់ខេត្ត។
២.បញ្ហាប្រឈម និងសំណូមពរ
៣.មតិផ្តាំផ្ញើររបស់ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម