ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជា មន្ត្រី M&E នៃកម្មវិធី ASPIRE-AT បានចុះធ្វើបច្ចុប្បន្នភាព និងជំរុញការប្រមូលព័ត៌មានកសិករតាមខ្នងផ្ទះ បន្ថែម អោយបានសម្រេចតាមផែនការ យ៉ាងតិច ១៥០ គ្រួសារ សម្រាប់ដាក់បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យសហគមន៍ MIS សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍សន្រ្ទែស្ថិតនៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពី មន្រ្តីកសិកម្មឃុំ ប្រធានគណៈកម្មការសហគមន៍ សរុបចំនួន ០៩នាក់/ស្រី០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម