មាតិកា
ប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅក្នុងភូមិទី០៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៥
0

ថ្ងៃសៅរ៍ ១១កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មាន លោកនាយផ្នែកក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ កងរាជអាវុធហត្ថស្រុក-ខេត្ដពោធិ៍សាត់ ប្រើប្រាស់កម្លាំងសរុបចំនួន ០៩នាក់  កាណូត ០២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅក្នុងភូមិទី០៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
   +  ចំពោះស្ថានភាពកម្ពស់ទឹក នៅស្ថានីយជលសាស្ត្រ  បឹងទន្លេសាប-កំពង់លួង មាន៧,៦៩ម៉ែត្រ ។ 
   + ជាលទ្ធផល បង្រ្កាបបានសាច់អួនក្រឡាញឹក ០១ករណី : វត្ថុតាង រុះរើ បំផ្លាញចោលរួមមាន៖
    - សាច់អួនក្រឡាញឹក ចំនួន០៣ ខ្សែ ប្រវែង ៦០០ម៉ែត្រ
   - ក្បាលបរ ចំនួន ០២ គ្រឿង
    - បង្គោល ចំនួន៨០ដើម
  + ទិសដៅ ក្រុមការងារ នឹងបន្តធ្វើការបង្ក្រាបបទល្មើសនេសាទបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter