មាតិកា
គម្រោងពិពិធកម្មកសិកម្មកម្ពុជា​ CASDP​ សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៥
0

ថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីការិយាល័យអភវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយនឹងការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជាCASDP បានចូលរួមសម្របសម្រួលមហាសន្និបាតវិសាមញ្ញសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ក្រោមអធិបតីភាពលោក សុង សុធា អភិបាលនៃគណ:អភិបាលរងស្រុកវាលវែង លោក លៀង បៀ មេឃុំអន្លង់រាប លោក មួន វុទ្ធី អនុប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៅបរិវេនវត្តដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
+សមាសភាពចូលរួមមាន: ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) អាជ្ញាធរស្រុក/ឃុំ/ភូមិ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ដែលមានអ្នកចូលរួមសរុប ៨៥នាក់ ស្រី ៣៦នាក់។
+រៀបចំដោយ: ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter