ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក អ៊ុក សុធា ប្រធានការិយាល័យផែនការគណនេយ្យ បានអញ្ជេីញចូលរួមពិធីប្រគល់ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( ច្បាប់ដើម ) នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីយកមករក្សាទុកនៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ការប្រគល់ទទួលដឹកនាំដោយ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ និងជាអនុប្រធានគណ:កម្មាធិការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ )របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានប័ណ្ណសរុបចំនួន ១៩ ប័ណ្ណ ស្មើនិង ១៥ទីតាំង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម