មាតិកា
កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៥
0

ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥​ ការិយាល័យ​ផលិតកម្ម​ និងបសុព្យាបាល​ខេត្ត​ បាន​រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ដឹក​នាំ​ដោយ​លោក​ផាត់​  សារុន​ ប្រធាន​ការិយាល័យ​ និង​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ មន្ត្រី​ការិយាល័យ​ ព្រម​ទាំង​ផ្នែក​ផលិតកម្ម​ និង​បសុព្យាបាល​ក្រុង​ស្រុក។ 

គោលបំណង​កិច្ច​ប្រជុំ​
+ការ​ស្រង់​ស្ថិតិ​សត្វ​ប្រចាំ​ឆ្នាំ​២០២៥​ និងការ​ស្រង់​ស្ថិតិ​សត្វ​ជ្រូក​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ 
+ពង្រឹង​ និង​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​ឡជីវឧស្ម័ន​NBP​ និង​ឡ​កម្ពុជា​ចិន​
+ផ្សព្វផ្សាយ​អត្ថប្រយោជន៍​ការ​កែលម្អ​ពូជ​សត្វ​តាម​រយៈ​ការ​បង្កាត់គោ​ដោយ​​សិប្បនិម្មិត​
+ការបែងចែក​វ៉ាក់សាំង​ការពារ​ជំងឺ​សារទឹក​គោក្របី​ ចំនួន​៥៦០០០កម្រិត​ ទៅតាម​ក្រុង​ស្រុក​ដូច​ខាងក្រោម​
-ស្រុកបាកាន​ ទទួលបាន​១៣០០០កម្រិត​
-ស្រុក​កណ្តៀង​ ទទួលបាន​៩០០០កម្រិត​
-ស្រុក​ក្រគរ​ ទទួលបាន​១០០០០កម្រិត​
-ស្រុក​ភ្នំ​ក្រវាញ​១០០០០កម្រិត​
-ក្រុង​ពោធិ៍សាត់​ ទទួល​បាន​៤០០០កម្រិត​
-ស្រុក​វាលវែង​ ទទួលបាន​២០០០កម្រិត​
-ស្រុក​តាលោសែន​ជ័យ​ ទទួលបាន​៨០០០កម្រិត​
រួមទាំង​ថ្នាំ​ព្យាបាល​ និង​សម្ភារៈ​បរិក្ខា​បសុពេទ្យ​ចំនួន​ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter