មាតិកា
កិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពរបាយការណ៍របស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៥
0

ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោក​ ហ៊ន់​ សុវណ្ណ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពរបាយការណ៍របស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីជំរុញ និងត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំសាលាខេត្តជាន់ទី១ ក្រោមវត្តមាន ញឹក បានខេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និង កងកម្លាំងប្រដាប់អាវុធ។

ចំនួនអ្នកចូលទស្សនា
Flag Counter