មាតិកា
កិច្ចពិភាក្សា​លេី​ការ​ជ្រេីសរេីស​ទីតាំង​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ទឹក​មេជីវិត​គោ​ និង​ការ​ចុះ​សិក្សា​កសិដ្ឋាន​ចិញ្ចឹម​គោ​ របស់​គម្រោង​សុខភាព​សត្វ​ឆ្លងកាត់​ព្រំដែន​ និង​ខ្សែ​ច្រវ៉ាក់​តម្លៃ​សត្វ
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៥
0

ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោក​ហៃ​ ធូរ៉ា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​អនុញ្ញាត​ឱ្យ​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ផលិតកម្ម​សត្វ​ និង​អ្នក​សម្របសម្រួល​ផែនការ​វិនិយោគ​អាជីវកម្ម​កសិកម្ម​ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ ចំនួន​៣រូប​ របស់​ផ្នែក​អង្គភាព​អនុវត្ត​គម្រោង​PIU នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ និង​ដោយ​មាន​ការ​ចូលរួម​ពី​លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ ព្រម​ទាំង​មន្ត្រី​១រូប​។ 

ដេីម្បី​ពិភាក្សា​លេី​ការ​ជ្រេីសរេីស​ទីតាំង​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ទឹក​មេជីវិត​គោ​ និង​ការ​ចុះ​សិក្សា​កសិដ្ឋាន​ចិញ្ចឹម​គោ​ របស់​គម្រោង​សុខភាព​សត្វ​ឆ្លងកាត់​ព្រំដែន​ និង​ខ្សែ​ច្រវ៉ាក់​តម្លៃ​សត្វ​។ 

ក្នុង​ជំនួប​ប្រជុំ​នេះ​ លោកប្រធាន​មន្ទីរ​បាន​បញ្ជាក់​លេី​ទីតាំង​ដែល​អាច​សាងសង់​មជ្ឈមណ្ឌល​បាន​គឺ​នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​(ដី​កសិកម្ម​ក្រុង​ជាប់​របង​ឃ្លាំង​ដាក់​សម្ភារៈ​មន្ទីរ​)​ គោលបំណង​ដែល​ជ្រេីសរេីស​ទីតាំង​នេះ​ គឺ​នៅ​កៀក​កន្លែង​ធ្វើការ​ងាយ​ស្រួល​ចេញ​ចូល​ មេីលថែទាំ​ និង​ជា​ប្រយោជន៍​សម្រាប់​ថ្ងៃ​ខាង​មុខ​។ បន្ទាប់​ពី​ពិភាក្សា​ការងារ​រួច​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​កសិកម្ម​ក្រុង​ ផ្ទាល់​ ដេីម្បី​ឱ្យ​ក្រុមការងារ​ផ្នែក​អង្គភាព​អនុវត្ត​គម្រោង​PIU ចុះ​មក​សិក្សា​បន្ថែម​ទៀតអំពី​ផលប៉ះពាល់​បរិស្ថាន​ និង​សង្គម។ 

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ក្រុម​ការងារ​ក៏​បាន​ទៅ​ចុះ​ទៅ​កសិដ្ឋាន​ចិញ្ចឹម​គោ​មួយកន្លែង​ របស់​លោក​ស​ន​ លន់​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រហស្បតិ៍​ក្បាល​ ឃុំ​ផ្ទះ​រុង​ ស្រុក​តាលោសែន​ជ័យ​ បច្ចុប្បន្ន​កសិដ្ឋាន​នេះ​ មាន​គោ​១១០ក្បាល​ កំពុង​ចិញ្ចឹម​យ៉ាង​ជោគជ័យ​។ 

ចំនួនអ្នកចូលទស្សនា
Flag Counter