មាតិកា
ពិធីជួបសំណេះសំណាលជាមួយ ចាស់ជរាគ្មានទីពឹង និងជនពិការចំនួន ៥០ គ្រួសារ នៅ ភូមិថ្មបីដុំ ភូមិ ស្ទឹងតូច ចំនួន ០៣ គ្រួសារសង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៥
0

ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធានមន្ទីរកសិកម្ម​ បានអញ្ជេីញចូលរួមអមដំណើរលោកជំទាវ ឈឹម សុីណា ប្រធានគណ:កម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ តំណាងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ចាស់ជរាគ្មានទីពឹង និងជនពិការចំនួន ៥០ គ្រួសារ នៅ ភូមិថ្មបីដុំ ភូមិ ស្ទឹងតូច ចំនួន ០៣ គ្រួសារសង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិ កញ្ជើបាយដាច ឃុំ វាល ស្រុក កណ្តៀង ចំនួន ០៥គ្រួសារ ដោយបាននាំយក
 អំណោយមនុស្សធម៍ជូនដល់ក្រួសារ សរុប ចំនួន៥៨ គ្រួសារ ក្នុង០១ក្រួសារទទួលបាន៖
មីចំនួន ៤០ កញ្ចប់ ត្រីខ ៤កំប៉ុង ទឹកត្រី ២ដប ទឹកសុីអុីវ ២ ដប សាប៊ូដុំ ១ដុំ ធូបមូស២ប្រអប់ ម៉ាស ០១ ដុំ និងនំ០១កញ្ចប់ធំ ។
+ដោយមានការចូលរួមរពី៖
-លោកស្រី អនុប្រធានមន្ទីរកិច្ចការនារី និងក្រុមការងារ
-ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និងប្រជាការពារភូមិផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter