ថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សង្កាត់រដ្ឋបាលជលផលកំពង់លួងសហការជាមួយកម្លាំយោធភូមិភាគ៥(កងពល៥៣)បានចេញបង្ក្រាបបទល្មើសនេសាទហើយបានប្រទះឃើញមនុស្សមួយក្រុមកំពុងធ្វើនេសាទដោយឧបករណ៍ឈ្នក់រួមផ្សំចំណី(នុយ) ចំនួន០១ករណីនៅចំណុចមុខកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ។ វត្ថុតាងមាន :
- សាច់ឈ្នក់ចំនួន០២វង់
- កាណូត០២គ្រឿង
- ទូកឈើចំនួន០៤គ្រឿង។
មនុស្សចំនួន០៩នាក់ក្រុមការងារបានឯកភាពគ្នាធ្វើការអប់រំណែនាំជាលើកទី១។ វត្ថុតាងបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការកងពល៥៣(កំពង់លួង)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម