មាតិកា
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់កំពង់ថ្គោល ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៥
0

ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជលផល ដឹកនាំដោយលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ដែលមាននាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងសហការជាមួយកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់កំពង់ថ្គោល ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់។ជាលទ្ធផលបង្ក្រាបបានឧបករណ៍នេសាទហាមឃាត់លូស្បៃមុង០១ករណី វត្ថុតាងរុះរើបំផ្លាញចោលមាន:
         - របាំងស្បៃមុង០២ខ្សែប្រវែង៣០០ម៉ែត្រ
         - លូស្បៃមុងចំនួន០២មាត់
         - បង្គោលចំរិងចំនួន៥២ដើម
         - ចាក់លែងកូនត្រីចំរុះចំនួន២៥គីឡូក្រាម។
      ស្ថានភាពកំពស់ទឹកនៅស្ថានីយជលសាស្ដ្របឹងទន្លេសាបកំពង់លួងមាន៧,២៥ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter