មាតិកា
កិច្ចប្រជុំ​ប្រមូលទិន្នន័យស្ដីពីទំហំអនុគ្រោងស្រោចស្រពនៅភូមិអន្លង់វិល​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៥
0

ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីអនុប្រធានការិយាក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តី ជួបប្រជុំជាមួយលោក ឈុន ប៊ុនម៉េង ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចកសិកម្មនៃគម្រោងរបស់ADB គោលបំណងនៃការប្រជុំគឺប្រមូលទិន្នន័យស្ដីពីទំហំអនុគ្រោងស្រោចស្រព លទ្ធភាពស្រោចស្រពរបស់អនុគ្រោង ប្រភេទដំណាំ ប្រតិទិនដាំដុះ ផ្ទៃដីដាំដុះ និងថ្លៃចំណាយសម្រាប់ផលិតកម្មក្នុងអនុគ្រោងស្រោចស្រពឃុំអន្លង់វិល អ្នកចូលរួមប្រជុំមានចំនួន ៦នាក់ ស្រី៣នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter