មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៥
0

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥​ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង: ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន០៨ លើការគ្រប់គ្រង និងការចុះបញ្ជីគណនេយ្យ។ 
+សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន០៨ មកពីស្រុកក្រគរ ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ៤០នាក់ ស្រី ១៨នាក់។
+រៀបចំដោយ: ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
+គាំទ្រថវិកាដោយ: ថវិការាជរដ្ឋាភិបាលឆ្នាំ២០២៥

ចំនួនអ្នកចូលទស្សនា
Flag Counter