ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារខណ្ឋរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមាននាយផ្នែកក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយសមត្ថកិច្ចជលផលខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង និងមានការចូលរួមពីកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានចុះស្រាវជ្រាវសាវតាជាតិរបស់ជនត្រូវចោទដែលត្រូវបានដាក់អោយស្ថិតនៅក្រោមការពិនិត្យពីបទនេសាទដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល ប្រព័ន្ធអរកូឡូសុីជលផលនិងសមគំនិត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម