ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម និងកញ្ញា ឆឹម គឹមអុី ប្រធានផ្នែកផែនការគណនេយ្យខណ្ឌរដ្ឋបាលជលផល បានចូលរួម កិច្ចប្រជុំស្តីពី ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ខេត្តពោធិ៍សាត់ នៅមន្ទីរទេសចរណ៍ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណ:អភិបាលខេត្ត
+អ្នកចូលរួម៖
-លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត
-ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត
-លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក
-កងកំម្លាំងប្រដាប់អាវុធទាំងបី
-តំណាងអង្គការដែគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា សរុបចំនួន ៤២ នាក់ ស្រី ១៦នាក់។
+បញ្ជាក់៖
-ផែនការសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ដែលរៀបចំដោយមន្ទីរទេសចរណ៍ សរុបចំនួន ៩៨ គម្រោង ក្នុងនោះពាក់ព័ន្ធមន្ទីរកសិកម្មទទួលខុសត្រូវ មានចំនួន ១១ គម្រោង ។
-សូមមន្ទីរពាក់ព័ន្ធ ជួយរៀបចំជារបាយការណ៍ នៃកាអនុវត្តគម្រោងសកម្មភាពផែនការអភិវឌ្ឍន៍ ២០២៦-២០៣០ ផ្ញើជូនមន្ទីរទេសចរណ៍ ខេត្តដើម្បីបូកសរុបគម្រោងសកម្មភាពក្រោយពីកិច្ចប្រជុំយ៉ាងយូបំផុតរយះពេល០៣ថ្ងៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម