មាតិកា
សកម្មភាពចុះពង្រឹងសមត្ថភាពគណៈកម្មាធិការ និងសមាជិក សហគមមន៍តាមរយៈ ការសម្របសម្រួលវគ្គបណ្តុះបណ្តាលនិង ពិនិត្យស្ថានភាពជាក់ស្តែងលើការងារមុខរបរដាំបន្លែ​ នៅស្រុកវាលវែង
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២៥
0

ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារកម្មវិធី ASPIRE-AT ដឹកនាំ ដោយលោក សៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍កសិកម្ម និង លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តី M&E របស់កម្មវិធី បានចុះពង្រឹងសមត្ថភាពគណៈកម្មាធិការ និងសមាជិក សហគមមន៍តាមរយៈ ការសម្របសម្រួលវគ្គបណ្តុះបណ្តាលនិង ពិនិត្យស្ថានភាពជាក់ស្តែងលើការងារមុខរបរដាំបន្លែ រយៈពេល២ថ្ងៃ នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានកាចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាន សមាជិកសហគមន៍ មន្រ្តីកសិកម្មឃុំអន្លង់រាបសរុប ១១ នាក់/ស្រី ០៤នាក់។ ខ្លឹមសារ សំខាន់មានជារួម៖១.បង្ហាញពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម ២.ការគ្រប់គ្រងទីផ្សារនិងផលិតផលសហគមន៍ ៣.អនុវត្តសាកល្បងរៀបចំរបាយការណ៍សន្និបាតប្រចាំឆ្នាំ២០២៥​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter