មាតិកា
វេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ នៅសណ្ឋាគាសុខាសៀមរាប
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២៥
0

ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់​ និងលោកស្រី មាឃ ម៉ូលីកា មន្ត្រីការិយាល័យកៅស៊ូ បានមកចូលរួម វេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ នៅសណ្ឋាគាសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ ៖
-ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ
-ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ 
+អង្គវេទិកានេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាល
ខេត្តសៀមរាប  ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណ:អភិបាលរាជធានី ខេត្ត ដែលជាសមាជិកគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍( គ.ជ.អ.អ) ថ្នាកដឹកនាំមន្ទីរជំនាញពាក់ព័ន្ធទាំងបី គឺ ទេសចរណ៍ បរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធ ដែលធ្វើការងារពាក់ព័ន្ធសហគមន៍ តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ទូទាំងប្រទេស ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ សមាគមក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ធ ប្រមាណជាង ៦០០ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter