មាតិកា
ក្រុមបង្ក្រាបបទល្មេីសធនធានធម្មជាតិ​ខេត្តពោធិ៍សាត់បានចាក់លែងលៀសក្នុងទន្លេវិញ
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២៥
0

ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយោធភូមិភាគ៥ (កងពល ៥៣) កងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ បានចុះធ្វើការត្រួតពិនិត្យ លៀស ស្ថិតនៅមាត់ទឹក ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ដោយពិនិត្យឃើញថាលៀសមានទំហំខុសខ្នាត ដែលបានកំណត់ ទើបក្រុមការងារបានឯកភាពគ្នាធ្វើការ យកលៀសទាំងអស់នោះចាក់លែងចូលក្នុងទន្លេវិញ ព្រមទាំងបានណែនាំ ឲ្យពួកគាត់នេសាទលៀសឲ្យស្របតាមគោលការណ៍កំណត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter