មាតិកា
គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២៥
0

ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់  បានចូលរួមសិក្ខាសាលាស្តីពីការធ្វើអង្កេតលទ្ធផលនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្រោមអធិបតីភាពលោក ណុប សុភឿន ប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅសាលប្រជុំសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីណែនាំអំពីវិធីសាស្ត្រនៃការធ្វើអង្កេតលទ្ធផលនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)
+សមាសភាពចូលរួមមានៈ ក្រុមការងារគាំទ្រសហគមន៍កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគាំទ្រសហគមន៍កសិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារគាំទ្រសហគមន៍កសិកម្មនៃក្រសួងអភិវឌ្ឍជនបទ ក្រុមការងារគាំទ្រសហគមន៍កសិកម្មនៃក្រសួងធនធានទឹក និងឧត្តុនិយម និងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅចាស់-ថ្មីចំនួន១៩ ដែលមានអ្នកចូលរួមសរុបចំនួន ៧២នាក់ ស្រី ១៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter