មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីការព្យាករសន្តិសុខស្បៀងសម្រាប់ដំណាំយុទ្ធសាស្ត្រ (ស្រូវ) នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២៥
0

ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោក អ៊ុក សុធា ប្រធានការិយាល័យផែនការ គណនេយ្យ និង លោកស្រី តូច សុគន្ធា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការព្យាករសន្តិសុខស្បៀងសម្រាប់ដំណាំយុទ្ធសាស្ត្រ (ស្រូវ) នៃគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហុក គឹមធួន ប្រធាននាយកដ្ឋានផែនការស្ថិតិ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារស្ថិតិកសិកម្ម ក្នុងការយល់ដឹងបន្ថែមពីការផ្ទៀងផ្ទាត់ទិន្នន័យតាមរយៈការប្រើប្រាស់ទិន្នន័យពីដ្រូន ជាមួយនឹងទិន្នន័យស្ថិតិកសិកម្មលើដំណាំស្រូវ ឱ្យកាន់តែមានភាពសុក្រឹត្យ កាត់បន្ថយកម្រិតលំអៀង និងពង្រឹងសមត្ថភាពក្នុងការប្រមូលទិន្នន័យឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ត្រីជំនាញពីនាយកដ្ឋានផែនការស្ថិតិ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្តទាំង ២៥ សរុបចំនួន ៥៣ នាក់/ស្រី ១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter