មាតិកា
បេសកកម្ម​បង្ក្រាបបទល្មេីសជលផល​នៅភូមិសាស្រ្ត​ ខេត្ត​ពោធិ៍សាត់​ និង​កំពង់ឆ្នាំង
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២៥
16

ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចុះបំពេញបេសកកម្ម និងត្រួតពិនិត្យឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងរដូវបើកនេសាទ នៅភូមិសាស្ត្របឹងទន្លេសាបខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បេសកកម្មនេះ អមដំណើរដោយ  នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អភិបាលរងនៃគណ:អភិបាលស្រុកក្រគរ
កងកម្លាំងយោធភូមិភាគ៥(កងពល៥៣)
កម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់
កងរាជអាវុធហត្ថខេត្ត ជាលទ្ធផលក្រុមការងារបានបង្រ្កាបបទល្មើសជលផល
បានចំនួន ០១ករណី ឧបករណ៍នេសាទខុសច្បាប់រុះរើបំផ្លាញចោលរួមមាន: 
+ ០១ករណី 
- របាំងសាច់អួនក្រឡាញឹកប្រវែង ១៥០ម៉ែត្រ
- លូកងសាច់អួនក្រឡាញឹក ចំនួន ០២គ្រឿង
-ដកបង្គោលឈ្នក់ចំនួន ០៣កន្លែង ស្មើនឹង ៣៦ដេីម។ 
ដំណើរបេសកកម្មនោះ ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់មន្រ្តី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថាឧបករណ៍ខុសច្បាប់មានការថយចុះច្រើន និងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបើកនេសាទនេះជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter