ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម បានចូលរួម សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងមុនគ្រោះមហន្តរាយ Anticipatory Action (AA) នៅការិយាល័យអង្គការ FAO ដែលរៀបចំដោយអង្គការ FAO ក្រោមគម្រោង "ការពង្រីកសកម្មភាពមុនគ្រោះមហន្តរាយ ដើម្បីការពារជីវភាពផ្នែកកសិកម្ម និងសន្តិសុខស្បៀង" ដែលមានការចូលរួមពីជំនាញការអង្គការ FAO គណៈកម្មការគ្រោះមហន្តរាយខេត្តកំពង់ធំ និង ពោធិ៍សាត់, ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម