មាតិកា
សកម្មភាពចុះពង្រឹកមុខរបរដំណាំបន្លែនៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២៥
0

ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥  ក្រុមការងារកម្មវិធី ASPIRE-AT ដឹកនាំ ដោយលោក សៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍កសិកម្ម និង លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តី M&E របស់កម្មវិធី បានចុះពង្រឹងសមត្ថភាពគណៈកម្មាធិការ និងសមាជិក សហគមមន៍តាមរយៈ ការសម្របសម្រួលវគ្គបណ្តុះបណ្តាល និង ពិនិត្យស្ថានភាពជាក់ ស្តែងលើការងារមុខរបរដាំបន្លែ រយៈពេល២ថ្ងៃ នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកាចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាន សមាជិកសហគមន៍ មន្រ្តីកសិកម្មឃុំ សរុប ១៨ នាក់/ស្រី ០៨នាក់។ ខ្លឹមសារ សំខាន់មានជារួម៖១.បង្ហាញពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម ២.ការគ្រប់គ្រងទីផ្សារនិងផលិតផលសហគមន៍ ៣.ពិនិត្យនិងផ្ទៀងផ្ទាត់ផែនការអាជីវកម្ម ដើម្បីដាក់ពាក្យស្នើសុំខ្ចីឥណទាន សម្រាប់ពង្រីកមុខមុខរបរ បន្លែ ស្របតាមទីផ្សារ
បច្ចុប្បន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter