មាតិកា
ប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចុងស្ទឹងក្រចាប់ ភូមិធ្លក និងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ ធ្នូ ២០២៥
0

ថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងគណះបញ្ជាឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយ លោក អ៊ន សុផល្លា អភិបាករងស្រុក ដោយមានការចូលរួម សង្កាត់រដ្ឋ បាលជលផលកណ្ដៀង រដ្ឋបាលប៉ុស្ដិ៍ស្យា មេឃុំ មេភូមិ និងប្រជាការពារ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចុងស្ទឹងក្រចាប់ ភូមិធ្លក និងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
   ជាលទ្ធផលបង្រ្កាបបានចំនួន ០១ ករណីបានរុះរើ និងបំផ្លាញចោលនូវវត្ថុតាងខុសច្បាប់រួមមាន ៖
   - របាំងស្បៃមុងប្រវែង ២០០ ម៉ែត្រ ចំនួន ០៤ ខ្សែ 
   - លូកងស្បៃមុងចំនួន ០៥ មាត់
   - បង្គោលចំនួន ១១០ ដើម
   - ចាក់លែងត្រីចំរុះទម្ងន់ ២២ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter