មាតិកា
កិច្ច​ប្រជុំ​ស្តីពី​ការ​ពង្រឹង​ការ​អនុវត្ត​ការងារ​ និង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​គោក្របី​ នៅ​ស្រុក​បាកាន​ និង​ស្រុក​ក្រគរ
ចេញ​ផ្សាយ ១២ ធ្នូ ២០២៥
0

ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​ លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី​ការ​ពង្រឹង​ការ​អនុវត្ត​ការងារ​ និង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​គោក្របី​ នៅ​ស្រុក​បាកាន​ និង​ស្រុក​ក្រគរ​។ 

១/ស្រុក​បាកាន​ មានការ​ចូលរួម​ពី​ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​តំណាង​ឃុំ​នីមួយៗ​ ចំនួន​១០នាក់​ 

២/ស្រុក​ក្រគរ​ មានការ​ចូលរួម​ពី​ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​តំណាង​ឃុំ​នីមួយៗ​ ចំនួន​១០នាក់​

គោលបំណង​កិច្ច​ប្រជុំ​

-ពង្រឹង​ការ​អនុវត្ត​ការងារ​រវាង​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ជាមួយ​ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ និង​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​

-ប្រព័ន្ធ​រាយការណ៍​ជំងឺ​សត្វ​ 

-តួនាទី​ ភារកិច្ច​ របស់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​

-ការ​ចូលរួម​ក្នុង​សកម្មភាព​អន្តរាគមន៍​ជំងឺ​សត្វ​ និង​សកម្មភាព​ពាក់ព័ន្ធ​វិស័យ​ចិញ្ចឹម​សត្វ​

-រៀបចំ​ផែនការ​ចាក់​វ៉ាក់​សាំង​គោក្របី​

-បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​។ 

ក្នុង​ឱកាស​នោះ​លោក​ប្រធាន​ការិយាល័យ​ បាន​ផ្តល់​ជូន​ថ្នាំ​ព្យាបាល​ សម្ភារៈ​បរិក្ខា​មួយ​ចំនួន​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ផងដែរ​។ 

ចំនួនអ្នកចូលទស្សនា
Flag Counter