ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីប្រជុំចែក Computer បន្ទះ Tablet ដល់មន្ត្រីកសិកម្មឃុំជំនាន់ទី៣ ចំនួន ៣៣ នាក់ មកពី ខេត្ត កំពង់ឆ្នាំង ១៨ នាក់ ខេត្តពោធិ៍សាត់ ចំនួន ១៣ នាក់ និង ខេត្ត បៃលិន ចំនួន ០១ នាក់ សរុបចំនួន ៣២ គ្រឿង។ ក្រោមអធិបតីភាព ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ផាន ទូច ប្រធានតំបន់ទន្លេសាបនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ៣៨ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម