មាតិកា
សិក្ខាសាលាប្រចាំឆ្នាំ ឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅខេត្តសៀមរាប
ចេញ​ផ្សាយ ១៦ ធ្នូ ២០២៥
0

ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញចូលរួមសិក្ខាសាលាប្រចាំឆ្នាំ ឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

+នៅសណ្ឋាគារ Borei Angkor Resort   ខេត្តសៀមរាប 

+ក្រោមអធិបតីភាព ៖

-ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណ:កម្មាធិការដឹកនាំគម្រោងពិពិធកម្មកម្ពុជា 

-លោកជំទាវ ចំរើន មុទិតា ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ជនបទនៃធនាគារពិភពលោក

ដែលមានការអញ្ជើញចូលរួម៖

-ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកគម្រោងCASDP 

-ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធដែលជាភ្នាក់ងារអនុវត្តគម្រោង

-តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

និងគ្រឹះស្ថានហិរញ្ញវត្ថុ

-តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តគោលដៅ

-តំណាងសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប 

ដែលមានអ្នកចូលរួមសរុប ចំនួន ១០២ ស្រី ១៦ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter