ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ សហការជាមួយលោក ជា ដែន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុកបាកាន ចុះជម្រុញ និងពង្រឹងការចាក់វ៉ាក់សាំងគោក្របី នៅភូមិ បួរស្រង៉ែ និងភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ដោយមានការឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់ភ្នាក់ងារសុខភាពសត្វភូមិពីសមាគមន៍Lotary អន្តរជាតិ និងអង្គការ ចេរភាពកម្ពុជា ខេត្តពោធិ៍សាត់ ។
សមាសភាពចូលរួមនៅក្នុងកម្មវិធីសំណេះសំណាលម្ចាស់សត្វចំនួន២៨គ្រួសារ និង មានការចូលរួមពី តំណាងសមាគមន៍ Lotary អន្តរជាតិ តំណាងអង្គការ ចេរភាពកម្ពុជាខេត្តពោធិ៍សាត់ ក្រុមប្រឹក្សាឃុំត្រពាំងជង និងលោកមេភូមិ។
មានការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងឱ្យបានទៀងទាត់តាមកម្មវិធី ការចិញ្ចឹមថែទាំសត្វ ការបង្កាត់ពូជគោសិប្បនិម្មិត និងការសាងសង់ឡជីវឧស្ម័ន។ លទ្ធផលនៃការចាក់វ៉ាក់សាំង (សារទឹកនិងអ៊ុតក្តាម)ភូមិបួស្រង៉ែ និងព្រៃចំបក់ ចំនួន១៥០ ក្បាល/ក្នុងនោះមានគោសហគមន៍ដែលអង្គការបានផ្តល់ជាធនាគារគោចំនួន២៨ក្បាល(២៨គ្រួសារ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម