ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យសំណើរសុំអភិវឌ្ឍន៍នៅលើសម្បទានដីសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានដកហូតទាំងស្រុងពីក្រុមហ៊ុន ភាពិមិក ខូអិលធីឌី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្ត ដោយមានការចូលរួម ពី ប្រតិភូអមដំណើរក្រសួងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត នាយរងខណ្ឌរដ្ឋបាលព្រៃឈើពាក់ព័ន្ធ និងក្រុមការងារនៃមន្ទីរ សរុបចំនួន ១៦ នាក់ ស្រី ០១ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម