មាតិកា
កិច្ចប្រជុំ​ពង្រឹង​ជំរុញ​ការងារ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ
ចេញ​ផ្សាយ ២២ ធ្នូ ២០២៥
0

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥​ លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ និង​លោក​មួន​ វុឌ្ឍី​ អនុប្រធាន​ការិយាល័យ​ បាន​ចូលរួម​ប្រជុំ​ពង្រឹង​ជំរុញ​ការងារ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ​ ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ស្រុក​ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ សរុប​១២នាក់​
គោលបំណង​កិច្ច​ប្រជុំ​
-ពង្រឹង​ការងារ​ និង​ជំរុញ​ការ​ចាក់វ៉ាក់សាំង
-ពង្រឹង​សាមគ្គី​ភាព​ និង​តួនាទី​ភារកិច្ច​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ រៀបចំ​ឱ្យ​មាន​អ្នក​ដឹកនាំ​ប្រចាំ​ឃុំ​និមួយៗ​
-រៀប​ផែន​ការ​ចាក់​វ៉ាក់​សាំង​ទូទាំង​ស្រុក​បាកាន​
-បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​។ 
ផែនការ​បន្ត​
ថ្ងៃទី​២៤​-២៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ ចុះ​ផ្សព្វផ្សាយ​ ធ្វើ​សាឡុង​ និង​ចាក់​វ៉ាក់​សាំង​គោក្របី​ជូន​ប្រជាពលរដ្ឋ​ នៅ​ភូមិ​កោះអណ្ដែត​ ឃុំ​ត្រពាំងជង​ ស្រុក​បាកាន​។ 

ចំនួនអ្នកចូលទស្សនា
Flag Counter