ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរ អមដោយលោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចូលរួមពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់ កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយា បន្នផ្នែកនេសាទ» ក្រោមអធិបតីភាព
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារសាងហ្គីឡា រាជធានីភ្នំពេញព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម តំណាងរដ្ឋបាលជលផល សហភាពអឺរ៉ុប អង្គការFAO អង្គការ UNIDO ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំង ដៃគូអភិវឌ្ឍន៍ អាជ្ញាធរ សាកលវិទ្យាល័យ និស្សិត សហគមន៍ នេសាទ សរុបអ្នកចូលរួមប្រមាណ៥០០នាក់។
គោលបំណងនៃកម្មវិធី ដើម្បីបង្ហាញពីលទ្ធផលសំខាន់ៗ និងមេរៀន ដែលទទួលបានពីកម្មវិធី CAPFISH-Capture អបអរសាទរ សមិទ្ធផលគោលនយោបាយ និងដាក់ឱ្យដំណើរការឯកសារបោះពុម្ព ជាប្រវត្តិសាស្ត្រ «ប្រាំមួយឆ្នាំនៃCAPFISH» ពង្រឹងភាពលេចធ្លោនៃ ភាពជាដៃគូ ជំរុញកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍នាពេលអនាគត និងបិទបញ្ចប់ជាផ្លូវការនូវគម្រោង FAO CAPFISH Capture។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម