ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាអញ្ជេីញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ ស្តីពី ការអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ( OOSC )និងផ្ទេរកម្មវិធីកុមារជូនអង្គការអភិវឌ្ឍន៍នារីខ្មែរ ( ANKO ) នៅបរិវេណការិយាល័យអប់រំយុវជននិងកីឡា ស្រុកក្រគរ ក្រោមអធិបតីភាព លោក ភោគ សារិទ្ធ អភិបាលរងនៃគណ:អភិបាលស្រុកក្រគរ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ចាន់ ធារ៉ា នាយិកាអង្គការ មិត្តអភិវឌ្ឍន៍ជនបទ (RFCD ) និងលោក សំ សុគន្ធ អនុប្រធានការិយាល័យអប់រំយុវជននិងកីឡា ស្រុកក្រគរ
ដែលមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ អង្គការដៃគូពាក់ព័ន្ធ ក្រុមផលិតកសិកម្ម ក្រុមស្ត្រីឆ្នើម អាជ្ញាធរឃុំ មេភូមិគោលដៅចំនួន១៩ ភូមិ របស់អង្គការ សិក្សានុសិស្ស និងអាណាព្យាបាលសិស្ស សរុបប្រមាណជាង ២០០ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម