មាតិកា
សកម្មភាព​លែងត្រីរាជ​មួយក្បាលដែលមានប្រវែងជិតពីរម៉ែត្រ
ចេញ​ផ្សាយ ២២ ធ្នូ ២០២៥
0

ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ មានប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ នាយខណ្ឌរដ្ឋបាលជលផលពោធិ៍ នាយផ្នែក-សង្កាត់ 
មន្ដ្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ និងប្រជានេសាទ ចំនួន ៣៤នាក់​ ធ្វើការលែង ត្រីរាជ មួយក្បាល ទម្ងន់ ៦០គីឡូក្រាម ប្រវែង ១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ 
ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»របស់ឈ្មោះ ឈិត សេងហ៊ឹង ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់
បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងចូលទៅកន្លែងអភិរក្សជលផលជ្រោយស្ដីវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter