ថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំ ដោយ ឯកឧត្តម ខូយ រីដាអភិបាលនៃគណ:អភិបាលខេត្ត ពោធិ៍សាត់ រួមដំណើរ មាន:ឯកឧត្តម ប៉ោ សេងអភិបាលរង ខេត្ត លោកហៃធូរ៉ា ប្រធាន មន្ទីរកសិកម្ម លោក ជា រិទ្ធី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្ត លោកភីសុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកហ៊ន់សុវណ្ណ អនុប្រធានមន្ទីរ កសិកម្ម និងមានការចូលរួមពី មន្ត្រីបច្ចេកទេស មន្ត្រីកសិកម្មសង្កាត់លលកស ក្រុមប្រឹក្សាសង្កាត់លោកនាយកសាលា លោកគ្រូអ្នកគ្រូប្រចាំសាលា ជាកិត្តិយស ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ ទាក់ទងនិងសួនបន្លែសាលារៀន ដូចជាការធ្វើដី ការលើករង និងការដាំដុះ ត្រូវធ្វើតាមបច្ចេកទេស ពិសេសតាមការណែនាំពីមន្ទីរកសិកម្ម ធ្វើយ៉ាងណាធានាអោយបានផល និងអោយកូនសិស្ស យល់ច្បាស់ពីបច្ចេកទេសដាំដុះ ការថែទាំ និងកិច្ចការផ្សេងៗទៀត ទាក់ទងនិងសួនបន្លែសាលារៀន
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម