ថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានអញ្ជេីញចូលរួម ជាមួយក្រុមហ៊ុនយីតាក់គ្រុប គោលបំណង ផ្សព្វផ្សាយជី និងការប្រើប្រាស់ជី នៅភូមិរបងរមាស ឃុំបឹងបត់កណ្តោល ស្រុក បាកាន កម្មវិធីនេះមានការចូលរួម:
១-លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
២-លោកស្រី ឯក ខាត់ក្រុមប្រឹក្សាឃុំបឹងបត់កណ្តោល
៣- លោក ចាន់ ភាព តំណាងក្រុមហ៊ុន យីតាក់គ្រុប
និងមានការចូលរួមពីសហការី របស់ក្រុមហ៊ុនជី ក្បាលក្របី និងកសិករចូលរួម ៧៣នាក់ក្នុងនោះស្រ្តីចូលរួម៤១នាក់
របៀបវារ:
ការរៀបចំដី ការប្រើប្រាស់ពូជសុទ្ធ ការកំចាត់ស្មៅ ការការពារកត្តាចង្រៃ និងប្រភេទជីក្បាលក្របី និងតួនាទីរបស់ជីនីមួយៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម