មាតិកា
ប្រតិបត្តិការបង្រ្កាបបទល្មើសជលផល ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់
ចេញ​ផ្សាយ ០៦ មករា ២០២៦
0

ថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២០នាទី
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាបខេត្តពោធិសាត់យោធភូមិភាគ៥ (កងពល ៥៣) កងកម្លាំងសឹករងខេត្តពោធិសាត់
បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលប្រទះឃើញកាណូត ១០គ្រឿងកំពុងដឹកជញ្ជូនខ្ចៅ -លៀសល្អិត ខុសច្បាប់ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ជាលទ្ធផលបង្ក្រាបបាន ០១ករណី វត្ថុតាងរួមមាន
- កាណូតស្មាច់ ចំនួន១០គឿង
-ខ្ចៅ -លៀសល្អិត ចំនួន ៣២៩កំណាត់ការ៉ុង ស្មើ ១៦.៤៥០ គីឡូក្រាម
ក្រុមការងារបានឯកភាពគ្នាធ្វើការ យកលៀសទាំងអស់នោះចាក់លែងចូលក្នុងទន្លេវិញ។ចំពោះអ្នកដឹកជញ្ជូនលៀស និងកាណូត
ក្រុមការងារបានធ្វើការអប់រំ ណែនាំ
បឈ្ឈប់រាល់សកម្មភាព ដឹកលៀស ខុសទំហំដែលបានកំណត់ នឹងធ្វើកិច្ចសន្យាណែនាំអោយទៅលំនៅដ្ឋានវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter