មាតិកា
កិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២៥
ចេញ​ផ្សាយ ០៦ មករា ២០២៦
1

ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធានមន្ទីរ​សិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព​ លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណ:អភិបាលខេត្ត លោក សាស្ត្រាចារ្យ ឡឹក ឌីសូឡី អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោកវេជ្ជ:បណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ។
រៀបចំដោយមន្ទីរសុខាភិបាលខេត្ត
ដែលមានអ្នកចូលរួម 
-ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
-មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត
-សមាជិកគណកម្មការក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ក្រុង/ស្រុក
-អង្គការពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ៤៨ រូប ស្រី ១៣ រូប ។

ចំនួនអ្នកចូលទស្សនា
Flag Counter