ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារកម្មវិធីASPIRE-AT និង ការិយាល័យក្សេត្រសាស្រ្ត បានចុះពិនិត្យស្ថានភាពការដាំបន្លែ រយៈពេលខ្លី សម្រាប់ជនភៀសសឹក និងសហគមន៍កសិកម្ម ប្រម៉ោយ ដោយមានការចូលរួមពី លោក ប្រធាន អនុប្រធានការិ.កសិកម្មស្រុកវាលវែង នាយកសាលា មន្រ្តីកសិកម្មឃុំ នៅបរិវេណវិទ្យាល័យហ៊ុនសែនប្រម៉ោយ ។ ជាលទ្ធផល ក្រុមការងារបានប្រគល់ការងារថែទាំ គ្រប់គ្រង រងបន្លែ ដែលដាំរួច និង ការពង្រីកដាំបន្លែបន្ថែម លើដីនៅសល់អោយសាលាអនុវត្តបន្ត។ ចំពោះដីនៅភូមិទំព័រ ឃុំប្រម៉ោយ គ្រោងនឹងដាំបន្លែ ក្រុមការងារ ជំរុញបន្ថែម ហើយម្ចាស់ដីជាសមាជិកសហគមន៍ និងរៀបចំដី ថ្នាល រងនៅថ្ងៃស្អែក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម