មាតិកា
កិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាផ្សេងៗ​ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៦
ចេញ​ផ្សាយ ១៩ មករា ២០២៦
0

ថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦​ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានសម្របសម្រួលកិច្ចប្រជុំពង្រឹងល្បាតព្រៃសហគមន៍ ពិភាក្សាដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងព្រៃសហគមន៍ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៦។ សមាជិកចូលរួមក្នុងកិច្ចប្រជុំមានចំនួន១៣នាក់មកពី គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិរលួសកណ្តាល ភូមិរលួសខាងកើត ភូមិស្នារាជ និងមេភូមិទាំង៣ភូមិ។
លទ្ធផលសំខាន់ៗរួមមាន៖
១.ករណីរុករានដីព្រៃសហគមន៍ភូមិរលួសកណ្តាលចំនួន៤ហិកតា ពីឈ្មោះម៉ាត ស្នើសុំអោយខណ្ឌរដ្ឋបាលព្រៃឈើជួយដោះស្រាយ ២.ករណីស្នើសុំធ្វើផ្លូវភ្លើងទាំង៣សហគមន៍ប្រវែង​ ៤​ ០០០ម៉ែត្រ ខណ្ឌជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង៣សហគមន៍នឹងចុះពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីពិភាក្សា និងសម្រេចពេលក្រោយ។ 
៣.ឯកភាពជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ(គ.គ.ស) និងរៀបចំបោះឆ្នោត ក្រោយពីជ្រើសរើសបេក្ខជនរួច។ ចំណែកគ.គ.សដែលត្រូវជ្រើសរើសក្នុងមួយសហគមន៍ព្រៃឈើចំនួន១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter