ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍ការងារប្រចំាឆ្នំា២០២៥ និងទិសដៅការងារបន្តឆ្នំា២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះក្រោមធិបតីភាព លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់។
សមាសភាពចូលរួមមាន:
-លោកជំទាវ ឈឹម ស៊ីណា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារា (គ.ក.ស.ក)
-លោកជំទាវ ម៉ែន ផល្លី អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារា ( គ.ក.ស.ក)
-សមាជិក សមាជិកា គ.ក.ស.ក តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
-សមាជិក សមាជិកា គ.ក.ស.ក ខេត្ត ក្រុង ស្រុក
អ្នកចូលរួមសរុប ចំនួន ៥០នាក់, ស្រី៤៥នាក់។
គោលបំណងនៃកិច្ចប្រជុំរួមមាន:
១)បង្ហាញរបាយការណ៍លទ្ធផលសកម្មភាពការងារ គ.ក.ស.ក ប្រចំាឆ្នំា២០២៥ និងទិសដៅបន្តឆ្នំា២០២៦
២)ប្រជុំពិភាក្សាក្រុម លើបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម