មាតិកា
ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំនុចព្រែកខ្ញែង ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២០ មករា ២០២៦
0

ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦​ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន សហការជាយោធាកងពល៥១ បរិស្ថានស្រុកបាកាន និងសមាគម១០០រាត្រី ចេញប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំនុចព្រែកខ្ញែង ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន បានប្រទះឃើញការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ១ករណី (លបណរ៉ាវ) បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់រួមមាន: 
   - របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ 
   - ក្បាលបរចំនួន ២គ្រឿង 
   - បង្គោលចំនួន ១២០ដើម 
   - ត្រីចំរុះទំងន់ ៥គីឡូក្រាម 

ចំនួនអ្នកចូលទស្សនា
Flag Counter