ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី និងលោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម បានអញ្ជេីញចូលរួមកិច្ចប្រជុំពង្រឹងដំណើរការអភិវឌ្ឍន៍គម្រោងសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អគារតេជោសន្តិភាព ( សាលប្រជុំនាងនួន ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច ។
ដោយមានការចូលរួម ពីឯកឧត្តម ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធចំនួន១៩ ខេត្ត ។
ចំណុចពិភាក្សា:
១-ជម្រុញលើការចុះបញ្ជីគម្រោងសម្បទានដីសេដ្ឋកិច្ច នៅមិនទាន់បញ្ចប់
២-ជម្រុញការបញ្ចប់ការឈូសឆាយដាំដុះ ។
ដែលមានអ្នកចូលរួមសរុបចំនួន ៥៧ រូប ស្រី ០៤ រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម