មាតិកា
ល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងកន្លែងអភិរក្សជលផលរាំងទិល និងអភិរក្សជលផលលេខ០៦ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ មករា ២០២៦
15

ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែកទទួលបន្ទុកសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានចេញល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងកន្លែងអភិរក្សជលផលរាំងទិល និងអភិរក្សជលផលលេខ០៦ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ចំពោះកន្លែងអភិរក្សជលផលរាំងទិល ក្រុមការងារបានដាក់យុទ្ធថ្កាអូសកូរ ពុំមានបទល្មើសទេ ។ ដោយឡែក កន្លែងអភិរក្សជលផលលេខ០៦ ប្រទះឃើញមងរាយ០១ខ្សែ ដែលជនសង្ស័យបានលួចដាក់បង្កប់នៅក្នុងកន្លែងអភិរក្ស ជិតនឹងជញ្ជាំងអភិរក្សជលផល។
   ជាលទ្ធផលបង្ក្រាបបានចំនួន ០១ ករណី វត្ថុតាងរួមមាន៖
   - មងរាយប្រវែង ១០៥០ ម៉ែត្រ x  ២ម៉ែត្រ x ០,១០ ម៉ែត្រ
   - ត្រីទម្ងន់ ០២ ខូចគុណភាព។ 

ចំនួនអ្នកចូលទស្សនា
Flag Counter