ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មចំការខ្លុយសាមគ្គី សម្រាប់ឆ្នាំ២០២៥ នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន។
+សមាសភាពគណ:អធិបតី:
-លោក សៅ វណ្ណះ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
-លោក សារី ម៉ូស្លីម អភិបាលរងនៃគណ:អភិបាលស្រុកបាកាន
-លោកស្រី ម៉េង ឆុន មេឃុំអូរតាប៉ោង
-លោក ញ៉េប ហឿម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចំការខ្លុយសាមគ្គី
+សមាសភាពចូលរួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ-ឃុំ មន្ត្រីកសិកម្ម ប៉ុស្តិ៍នគរបាលឃុំ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៩៨នាក់ ស្រី ៥៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម