មាតិកា
កិច្ចចុះពិនិត្យតាមដានការងារបង្កបង្កើនផលស្រូវរដូវប្រាំង ស្រុក បាកាន​ ស្រុកតាលោសែនជ័យ​ និង ស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ៣០ មករា ២០២៦
1

ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក​ មាស​ សេត និងមន្ត្រីកសិកម្មឃុំត្រពាំងជង ដោយបានចូលរួមពីក្រុមប្រឹក្សាឃុំត្រពាំងជង លោកអភិបាល អភិបាលរងស្រុកតាលោសែនជ័យ កសិកម្មស្រុក និងកងកំលាំងទាំងពីប្រភេទ បានចុះពិនិត្យតាមដានការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅភូមិព្រះចំបក់ ភូមិស្រែល្វា ភូមិកាប់ក្រឡាញ់ ឃុំត្រពាំងជង ស្រុក បាកាន​ និងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​ និងភូមិទទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ មកដល់ពេលនេះដំណាំស្រូវឃុំត្រពាំងជងបានប្រមូលផល ប្រហែល៧៥%ហើយ​ នៅ២៥%ទៀតស្ថិតក្នុងតំណាក់កាលសំណាប២%  បែកគុម្ព​៨%និងចេញកួរ ដាក់ទឹក​ដោះ​ដាក់ម្សៅ១៥% ចំណែកភូមិដំណាក់កន្សែង ប្រមូលផលប្រហែល៣០% នៅ៧០%ទៀត​ស្ថិតក្នុងតំណាក់កាលបែកគុម្ព៥% ចេញកួរ និងដាក់ទឹក​ដោះ​៦៥% នៅភូមិទទួលពង្រ ប្រមូលផលប្រហែល៤៥% នៅ៥៥%ទៀត​ បែកគុម ១០% ចេញកួរ​ និងដាក់ទឹកដោះ ដាក់ម្សៅ ៤៥%។ ការប្រឈមតិចតួចដោយសារទឹកប្រឡាយដំណាក់អំពិល ទើបចូលបាន៥ថ្ងៃ ដូចនេះការបូមមិនទាន់គ្រប់គ្រាន់ចំពោះស្រែឆ្ងាយ និងដោយសារទឹកនៅពេលនេះសម្រាប់ជំរុញទៅឃុំមេទឹកផង..។ មួយទៀតមានកសិករ៣-៤គ្រួសារ កំពុងធ្វើដី និងទើបព្រោះ ជាហេតុធ្វើអោយប៉ះពាល់នៅពេលក្រោយ។ សូមលោកប្រធានជ្រាបជារបាយការណ៍

ចំនួនអ្នកចូលទស្សនា
Flag Counter