ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រួមជាមួយមន្រ្តីកសិកម្មឃុំព្រងិល ២រូប បានចុះប្រមូលព័ត៌មានកសិករបន្លែ ប្រភេទស្ពៃ តាមបែបធម្មជាតិ មិនប្រើប្រាស់ជីគីមី នៅភូមិអូរស្រាវ ឃុំព្រងិល ចំនួន២នាក់។ គោលបំណងសំខាន់មានជារួម ១,ប្រមូលព័ត៌មានពីស្ថានភាពការដាំបន្លែ បញ្ហាប្រឈម និងខ្សែច្រវ៉ាក់ទីផ្សារតម្លៃ ២,តំលៃ និងប្រសិទ្ធភាពសេដ្ឋកិច្ច ៣,ចងក្រងអត្ថបទកសិករ សម្រាប់ការងារផ្សព្វផ្សាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម