មាតិកា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ( CASDP)​ នៅទីស្ដីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៦
0

ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ បានដឹកនាំគណ:កម្មការសហគមន៍កសិកម្មទំនើប ម្ទេសដំណាក់ទ្រហឹង និង គណ:កម្មការសហគមន៍ទំនើបដីក្រហម ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ( CASDP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួលសាលប្រជុំសែនពិដោរ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោក បាន លឹម អគ្គនាយករងធនាគារ ARDB ក្នុងនោះមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច ក្រុមការងារគម្រោង CASDP ថ្នាក់ក្រសួង និងសហគមន៍ទំនើប ១១ សហគន៍និងសហគមន៍ទូទៅ ៦ សហគមន៍ សរុប ចំនួន ១៧ សហគមន៍ មកពីខេត្តគោលដៅចំនួន ៨ ក្នុងនោះមានខេត្ត សៀមរាប កំពង់ចាម បន្ទាយមានជ័យ ឧត្តរមានជ័យ តាកែវ និងខេត្តពោធិ៍សាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter